| |
លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ និងប្រធានសមាគមអ្នកប្រជាធិបតេយ្យ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ
នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១២ មានសប្បុរសជនខ្មែរ រស់នៅក្រុង High River, ខេត្ត Alberta ប្រទេស Canada បានឧបត្ថម្ភថវិកាសរុបទាំងអស់ $150.US តាមរយៈ WesternUnion សំរាប់ជួយដល់ប្រជាពលរដ្ឋខ្មែរ រស់នៅបុរីកីឡា ៖
- លោក ដាវ ហួន ឧបត្ថម្ភ $100.US
- លោកយាយ ដួង ផែន ជាម្ដាយ ឧបត្ថម្ភ $50.US
ប្រសិនបើពុទ្ធបរិស័ទ និងបងប្អូនខ្មែរ មិនបានឃើញឈ្មោះ ឬត្រូវកែតំរូវយ៉ាងណានោះ សូមទំនាក់ទំនងតាមរយៈ E-mail: sbk105kh@ gmail.com ឬ សូម ទាក់ទងតាម Tel: (855)12-854-175។ សូមអរគុណ!
វិទ្យុសំបុកឃ្មុំ សូមគោរពជូនពរសប្បុរសជនបងប្អូនខ្មែរ លោក លោកស្រី និងក្រុមគ្រួសាទាំងអស់ រស់នៅ AB, Canada ក៏ដូចជាបងប្អូនខ្មែរ រស់នៅទីនោះ ទាំងអស់ដែលបានរួមចំនែកជួយដល់ប្រជាពលរដ្ឋខ្មែរ រស់នៅបុរីកីឡា សូមកុសលផលបុណ្យដ៏ជ្រះថ្លានេះក្លាយជាស្ពានមួយយ៉ាងមាំចំលងប្រជាពលរដ្ឋខ្មែរ ទាំងអស់ពីបាបកម្មទៅរកសេចក្តីសុខ សូមមានសុខភាពមាំមួន មានសុភមង្គលក្នុងក្រុមគ្រួសារ ប្រកបការងារសូមបានជោគជ័យ និងប៉ងប្រាថ្នាអ្វីៗសូមឲ្យ បានសំរេចដូចសេចក្តីបំណង។
យើងសង្ឃឹមថានៅថ្ងៃណាមួយក្នុងពេលឆាប់ៗនេះ ប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរទាំងអស់ នឹងមានសេរីភាព និងភាពរីកចំរើនដូចសហរដ្ឋអាមេរិកដែរ។
|
|